AIA សម្រាប់សុខភាព* គឺជាដំណោះស្រាយធានារ៉ាប់រងផ្នែកសុខភាពសម្រាប់បុគ្គល ឬក្រុមគ្រួសារ ក្នុងការជួយសម្រួលក្នុងការទូទាត់លើចំណាយថ្លៃព្យាបាលដែលបណ្តាលពីជំងឺ ឬរបួសពីគ្រោះថ្នាក់ចៃដន្យណាមួយ។ គម្រោងធានារ៉ាប់រងសុខភាពនេះ ផ្តល់ការធានាក្នុងរយៈពេលវែងរហូតពេញមួយជីវិត។ នៅពេលលោកអ្នកទទួលបានការការពារជាមួយគម្រោងនេះហើយ លោកអ្នកនឹងគ្មានក្តីបារម្ភបើទោះបីជាអ្នកមានជំងឺធ្ងន់ធ្ងរណាមួយកើតឡើងក្រោយទទួលបានការការពារក៏ដោយ លោកអ្នកនឹងនៅតែបន្តទទួលបានការធានាជារៀងរហូត ជាមួយទំហំទឹកប្រាក់ធានា ចាប់ពី $50,000 រហូតដល់ $1.5លាន ជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដើម្បីធានាថាសុខុមាលភាពរបស់អ្នកទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។
- អំពីដំណោះស្រាយ
- អត្ថប្រយោជន៍សម្រាប់អ្នក
- ដំណោះស្រាយស្រដៀងគ្នា
តើ AIA សម្រាប់សុខភាព ជាអ្វី?
* AIA សម្រាប់សុខភាពគឺជាគម្រោងធានារ៉ាប់រងបញ្ចូលគ្នារវាង AIA ចម្បង និង AIA សម្រាប់សុខភាព ដែលផ្តល់នូវការការពារអាយុជីវិត និងដំណោះស្រាយវេជ្ជសាស្រ្តនៅក្នុងគម្រោងតែមួយ។
ហេតុអ្វីដំណោះស្រាយ AIA សម្រាប់សុខភាព សំខាន់ និងជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នក?
សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត! ហេតុដូចនេះ លោកអ្នកគួរតែទទួលបានការការពារដ៏ល្អបំផុត នៅពេលផ្តើមគិតគូរពីសុខភាពរបស់អ្នក។ ការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់សុខភាពដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ ហើយអាចផ្តល់នូវការការពារសុខភាពដល់អ្នកតាមតម្រូវការយ៉ាងពេញលេញ។ អ្នកអាចធានាបានលើការចំណាយព្យាបាលជំងឺពីហោប៉ៅផ្ទាល់ខ្លួនក្នុងចំនួនតិចបំផុត ជាជំនួយយ៉ាងសំខាន់ផ្នែកហិរញ្ញវត្ថុភ្លាមៗដ៏មានតម្លៃ ដែលអាចជួយសម្រាលបន្ទុកលើចំណាយព្យាបាលជំងឺឱ្យបានទាន់ពេលវេលា តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ ការព្យាបាលអោយសះស្បើយឡើងវិញ។
គម្រោងធានារ៉ាប់រងសុខភាពពេញមួយជីវិតដំបូងគេនៅលើទីផ្សារកម្ពុជា
ជាដំណោះស្រាយសុខភាពក្នុងការជួយសម្រួលចំណាយលើការព្យាបាលជំងឺ ដែលផ្តល់ការការពាររយៈពេលវែងរហូតដល់អាយុ 100ឆ្នាំ។ អេ អាយ អេ ខេមបូឌាជាក្រុមហ៊ុនតែមួយគត់ ដែលនៅតែបន្តផ្តល់ការធានាជារៀងរហូត បើទោះបីជាលោកអ្នកបានកើតជំងឺធ្ងន់ធ្ងរណាមួយក៏ដោយបន្ទាប់ពីទទួលបានការការពាររួច។ យើងនឹងនៅបន្តជួយសម្រួលបន្ទុករបស់លោកអ្នកក្នុងស្ថានភាពលំបាកនេះ និងពេលលោកអ្នកត្រូវការបំផុត។
គម្រោងនេះផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន និងជាជំនួយហិរញ្ញវត្ថុភ្លាមៗយ៉ាងសំខាន់នៅពេលលោកអ្នកត្រូវការបជាចាំបាច់បំផុតដែលមានដូចជា៖
- សម្រួលការចំណាយលើការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមមានសេវាបន្ទប់និងគ្រែ ថ្លៃអាហារ ថ្លៃឱសថ ថ្លៃសេវាកម្មធ្វើរោគវិនិច្ឆ័យរួមទាំងការពិនិត្យតាមដានស្ថានភាពជំងឺ និងថ្លៃចំណាយផែ្នកវេជ្ជសាស្រ្តផ្សេងៗទៀត។
- អត្ថប្រយោជន៍លើការព្យាបាលក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រចាំថ្ងៃ។
- អត្ថប្រយោជន៍លើការវះកាត់ រួមបញ្ចូលថ្លៃបន្ទប់វះកាត់ និងថ្លៃវេជ្ជបណ្ឌិតចាក់ថ្នាំសណ្ដំ ដែលចាំបាច់តាមការកំណត់របស់វេជ្ជបណ្ឌិតជំនាញឯកទេស ឬវេជ្ជបណ្ឌិតជំងឺទូទៅ ឬអ្នកជំនាញ។
- អត្ថប្រយោជន៍លើការផ្លាស់ប្ដូរសរីរាង្គសំខាន់ៗ ឬការផ្លាស់ប្តូរខួរឆ្អឹង។
- អត្ថប្រយោជន៍លើការសង្គ្រោះបន្ទាន់ដែលបង្កឡើងពីគ្រោះថ្នាក់ចៃដន្យ រួមទាំងការព្យាបាលធ្មេញ ជាពិសេសមានអត្ថប្រយោជន៍លើរថយន្ដគិលានសង្គ្រោះបន្ទាន់។
- អត្ថប្រយោជន៍លើផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ
- រួមទាំងអត្ថប្រយោជន៍សំខាន់ៗបន្ថែមផ្សេងទៀត ស្របទៅតាមគម្រោងធានារ៉ាប់ងដែលលោកអ្នកជ្រើសរើស។
គម្រោងធានារ៉ាប់រងសុខភាពដំបូងគេនៅកម្ពុជាដែលផ្តល់ការលើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ
គម្រោងធានារ៉ាប់រងសុខភាព “AIA សម្រាប់សុខភាព” មិនមែនត្រឹមតែមើលថែអ្នកពេលតែអ្នកឈឺនោះទេ។ គម្រោងនេះក៏មានផ្តល់ជូនជារង្វាន់លើកទឹកចិត្តការរស់នៅប្រកបដោយសុខភាពល្អ ឬការមិនទាមទារសំណងផងដែរ ក្នុងការជួយជំរុញលើកទឹកចិត្តបន្តថែទាំសុខភាពឱ្យកាន់តែប្រសើរជារៀងរាល់ថ្ងៃ។ អ្នកអាចប្រើអត្ថប្រយោជន៍នេះ ដើម្បីធ្វើសកម្មភាពលើការថែទាំបង្ការ ដូចជាការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង ការថែទាំធ្មេញជាដើម។
ឧទាហរណ៍ លោកអ្នកមានកញ្ចប់ធានារ៉ាប់រងសុខភាពជាមួយ AIA សម្រាប់សុខភាព ដែលមានទំហំទឹកប្រាក់ធានាចំនួន $500,000 ដោយសារលោកអ្នកមិនបានធ្វើការទាមទារសំណងមកកាន់ក្រុមហ៊ុន ដូចនេះលោកអ្នកទទួលបានទឹកប្រាក់ $150 ដែលប្រើអត្ថប្រយោជន៍នេះយកទៅពិនិត្យសុខភាពប្រចាំឆ្នាំបាន។
បណ្តាញមន្ទីរពេទ្យប្រកបដោយគុណភាពទាំងក្នុង និងក្រៅប្រទេស
- សម្រួលក្នុងការចំណាយដោយប្រើប្រាស់សាច់ប្រាក់ខ្លូនឯងក្នុងចំនួនតិចតួចបំផុតត្រឹមតែ10% បន្ទាប់មកក្រុមហ៊ុន អេ អាយ អេខេមបូឌា នឹងជួយរ៉ាប់រងថ្លៃចំណាយទាំងអស់ ជាមួយមន្ទីរពេទ្យដៃគូច្រើនជាង 100កន្លែងទាំងក្នុង និងក្រៅប្រទេស។
- កាន់តែពិសេសយើងមានការផ្តល់ជូននៅអត្ថប្រយោជន៍បន្ថែមលើ “សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន” ប្រសិនបើអ្នករកឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញ ហើយលោកអ្នកចង់បានការពិគ្រោះយោបល់ និងការណែនាំអំពីមិតិទីពីរពីអ្នកជំនាញក្រៅប្រទេស (បណ្តាញអ្នកជំនាញឈានមុខគេច្រើនជាង 50,000 នាក់នៅជុំវិញពិភពលោក)។