Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • AIA ងាយៗ លឿនៗ
    • AIA 3ការពារCOVID-19
    • AIA 3ការពារCOVID-19
  • ការផ្តល់ជូនពិសេស
    • MYAIA SIGN UP
  • សំខាន់សម្រាប់អ្នក
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • យុទ្ធនាការ & ការផ្តល់ជូន
    • ការងារ
    • សង្ខេបពី អេ អាយ អេ
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • ទីប្រឹក្សាផែនការជីវិត
    • កិច្ចការសង្គម
    • ទីប្រឹក្សាផែនការជីវិត​ | AIA Cambodia
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • ទម្រង់ឯកសារ
    • ទម្រង់ឯកសារ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
  • AIA របស់ខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • AIA 3ការពារCOVID-19

      AIA 3ការពារCOVID-19

    • AIA 3ការពារCOVID-19

      AIA 3ការពារCOVID-19

    • អំពីដំណោះស្រាយធានារ៉ាប់រង អាយុជីវិត AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ។

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

    • MYAIA SIGN UP

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម
    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • យុទ្ធនាការ & ការផ្តល់ជូន

      ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • សង្ខេបពី អេ អាយ អេ

      ស្វែងរកព័ត៌មានសង្ខេបអំពី អេ អាយ អេ ខេមបូឌានៅទីនេះ

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • កិច្ចការសង្គម

    • ទីប្រឹក្សាផែនការជីវិត​ | AIA Cambodia

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

  • AIA របស់ខ្ញុំ
    គេហទំព័រយើងខ្ញុំនឹងផ្អាកដំណើរការជាបណ្តោះអាសន្ន

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

ជំនួយ
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • កម្រងសំណួរចម្លើយ

    • ការទាមទារសំណង
    • AIA សម្រាប់ជីវិត
    • ទូទាត់​ប្រាក់បុព្វលាភ
    • AIA របស់ខ្ញុំ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

    កម្រងសំណួរចម្លើយពីការទាមទារសំណង

    + បង្ហាញទាំងអស់
    - សង្ខេបសំណួរ

    ១. តើខ្ញុំទាមទារសំណងដោយរបៀបណា?

    ទីប្រឹក្សាផែនការជីវិត អេ អាយ អេ រីករាយនឹងជួយអ្នកធ្វើការទាមទារសំណងរបស់អ្នក។ លោក​អ្នក​ក៏​អាចទូរស័ព្ទមកសេវាបម្រើអតិថិជន AIA Client Care យើងខ្ញុំ តាមរយៈ ០៨៦ ៩៩៩ ២៤២។


    ២. តើខ្ញុំអាចទទួលយកទម្រង់បែបបទទាមទារសំណងនៅទីណា?

    សូមទាក់ទងទីប្រឹក្សាផែនការជីវិតរបស់ គាត់អាចជួយអ្នកបាន ឬអ្នកអាចទាក់ទងមកកាន់លេខ ០៨៦ ៩៩៩ AIA ឬ ០៨៦ ៩៩៩ ២៤២។


    ៣. តើត្រូវធ្វើដូចម្តេចដើម្បីដឹងពីដំណើរការនៃការទាមទារសំណង?

    ដំណើរការនៃការទាមទារសំណងរបស់អ្នក នឹងជម្រាបជូនអ្នកតាមរយៈលេខទូរស័ព្ទដែលអ្នកបានផ្តល់ជូនយើងខ្ញុំនៅក្នុងទម្រង់បែបបទទាមទារសំណង។


    AIA សម្រាប់ជីវិត

    + បង្ហាញទាំងអស់
    - លាក់ទាំងអស់

    ១. តើអត្ថប្រយោជន៍សម្រាប់ព្យាបាល អាចជួយខ្ញុំយ៉ាងដូចម្តេច?

    ប្រសិន​បើ​លោក​អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មានជំងឺធ្ងន់ធ្ងរ​ណាមួយ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​សម្រាប់ព្យាបាល ដើម្បី​បន្ថយ​បន្ទុក​របស់​អ្នក​លើ​ការ​ចំណាយ​ថ្លៃវេជ្ជសាស្ត្រ​ដែល​មាន​តម្លៃ​ថ្លៃ។ ចំនួន​ទឹក​ប្រាក់​ដែល​យើង​ផ្តល់ជូន​អ្នក គឺស្មើ​នឹង​ចំនួន​ទឹកប្រាក់នៃ​អត្ថប្រយោជន៍​នេះ ដក​នឹងចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​សរុប​ដែល​យើង​បាន​ផ្តល់ជូន​អ្នក​រួច​មក​ហើយ។ កិច្ច​សន្យា​ធានារ៉ាប់រង នឹង​កំណត់​យ៉ាង​ជាក់លាក់​អំពីជំងឺ​ធ្ងន់ធ្ងរ​ទាំង​នោះ។


    ២. តើអត្ថប្រយោជន៍ស្តារនីតិសម្បទា អាចជួយខ្ញុំបានយ៉ាងដូចម្តេច?

    ប្រសិន​បើ​មាន​ហេតុ​ការណ៍​អកុសល​ណាមួយ​ដែល​បណ្តាល​ឲ្យលោក​អ្នក​បាត់​បង់​អវៈយវៈ ឬ​ចក្ខុវិញ្ញាណ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​ស្តារនីតិសម្បទា ដើម្បីសម្រាល​ការ​ចំណាយ​ដែល​មិន​បានព្រាង​ទុក។ ក្នុង​ចំណោម (១) ចំនួនទឹកប្រាក់​អត្ថ​ប្រយោជន៍​ស្តារនីតិ​សម្បទា (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់​អ្នក និង (៣) ចំនួន​ទឹក​ប្រាក់​បុព្វលាភ​សរុប​ដែល​អ្នក​បានបង់សម្រាប់​បណ្ណ​សន្យា​រ៉ាប់រង​បឋម​មុន​ពេល​ធ្វើ​សំណង យើង​នឹង​ផ្តល់​ជូន​អ្នក​នូវចំនួន​ណាមួយ​ដែល​ខ្ពស់ជាង​គេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។


    ៣. តើអត្ថប្រយោជន៍ការពារគ្រួសារ អាចជួយខ្ញុំបានយ៉ាងដូចម្តេច?

    ប្រសិន​បើ​អ្នក​ទទួល​មរណភាពក្នុង​អំឡុង​ពេលធានារ៉ាប់រង យើង​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ការ​ពារ​គ្រួសារ​ជូនដល់​អ្នក​ទទួលផល ដើម្បីជួយ​ជ្រោម​ជ្រែងការ​រស់នៅ​របស់​ពួក​គេ។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ការ​ពារ​គ្រួសារ (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។

     


    ៤. តើចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រង (ឬហៅថា តម្លៃគណនីបណ្ណសន្យារ៉ាប់រង) សំដៅទៅលើអ្វី?

    ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គណនី​ធានារ៉ាប់រង (ឬ​ហៅ​ថា តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រង) គឺ​ជា​ចំនួន​ទឹក​ប្រាក់ដែលអ្នក​នឹង​ទទួល​បាន​ប្រសិន​បើ​អ្នក​បញ្ចប់បណ្ណ​សន្យារ៉ាប់រង នៅ​ក្នុង​អំឡុង​ពេលធានារ៉ាប់រង។ យើង​នឹង​កំណត់​​តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក​ដោយ៖

    ១.   បូក​បញ្ចូល​នូវ​ទឹក​ប្រាក់​បុព្វលាភដែល​អ្នក​បាន​បង់​សម្រាប់​បណ្ណសន្យារ៉ាប់រងបឋម​​របស់​អ្នក ជាមួយ​នឹង​ការ​ប្រាក់នៃ​បណ្ណសន្យារ៉ាប់រង​ ព្រមទាំង

    ២.    ដក​កម្រៃ​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក ការចំណាយ​លើ​សំណង​របស់​អ្នក (បើមាន) និង​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​បាន​ដកចេញ​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក (បើ​មាន)។

    ការ​ប្រាក់​នៃ​បណ្ណ​សន្យារ៉ាប់រង និង​កម្រៃ​បណ្ណ​សន្យារ៉ាប់រង មិន​ត្រូវ​បានកំណត់​នោះ​ទេ។ យើង​រក្សាសិទ្ធិ​​កែប្រែ​ការ​ប្រាក់ និង​កម្រៃ សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​យោង​តាម​ស្ថានភាព​នៃ​អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។


    ៥. តើពេលណាខ្ញុំអាចទទួលបានអត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង?

    យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ប្រ​សិន​បើ​បណ្ណ​សន្យារ៉ាប់រង នៅ​តែ​មាន​សុពល​ភាព នៅចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង ហើយ​អ្នក (ឬ​អ្នក​ទទួល​ផល​) មិន​បាន​ធ្វើការ​ទាម​ទារ​សំណង​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក។

    អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង គឺ​ជា​តម្លៃ​គណនី​សន្យារ៉ាប់រង​របស់​អ្នក។ យើង​នឹង​កំណត់​ចំនួន​ទឹក​ប្រាក់​អប្បបរិមានៃ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង នៅ​ក្នុងកិច្ច​សន្យាធានារ៉ាប់រង។ អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ដែល​អាច​ផ្តល់​ជូន​អ្នក​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល​ធានា នឹង​មិន​អាច​ទាប​ជាងចំនួន​ទឹក​ប្រាក់​នេះទេ ប្រសិន​បើ​អ្នក​មិន​បំពាន​ខចែង និង​លក្ខខណ្ឌ​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ចសន្យា​រ៉ាប់រង។


    ៦. តើខ្ញុំអាចធ្វើខ្លះ ប្រសិនបើតម្រូវការ ឬលទ្ធភាពហិរញ្ញវត្ថុរបស់ខ្ញុំ មានការប្រែប្រួលនៅពេលក្រោយ?

    ប្រសិន​បើ​តម្រូវ​ការ ឬ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក មាន​ការ​ប្រែ​ប្រួល​នៅថ្ងៃអនាគត អ្នក​អាច៖

    ១.    បង្កើន ឬ​បន្ថយ​ចំនួន​ទឹក​ប្រាក់​អត្ថ​ប្រយោជន៍សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រមទាំង/ឬក៏

    ២.    បន្ថែម ឬ​ដកចេញនូវ​ការ​ធានារ៉ាប់រងសម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រម​ទាំង/ឬក៏

    ៣.    បង្កើន ឬ​បន្ថយទឹក​ប្រាក់​បុព្វលាភ​នៃ​បណ្ណ​សន្យារ៉ាប់របស់​អ្នក ដោយ​មាន​ការ​កំណត់​នានា​ពី​យើង ព្រម​ទាំង/ឬក៏

    ៤.    ដក​ប្រាក់​ពី​តម្លៃ​គណនីបណ្ណ​សន្យារ៉ាប់រង​ទាំងស្រុង ឬ​ដោយ​ផ្នែក។

    យើង​នឹង​ជួយ​អ្នក​ឲ្យ​យល់​ច្បាស់​ពីជម្រើស​ទាំង​ឡាយ​ដែល​អ្នក​មាន នឹង​លទ្ធផល​របស់​វា​ចំពោះ​បណ្ណ​សន្យរ៉ាប់រង​របស់​អ្នក មុន​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្តូរណាមួយ។ សូម​ចំណាំ​ថា ប្រសិន​បើ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខាងលើ នោះ​ចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង​អប្បបរិមាដែល​ត្រូវ​បាន​ធានា និង​កំណត់​ក្នុង​កិច្ច​សន្យារ៉ាប់រង នឹង​ត្រូវ​ប្រែប្រួល ហើយ​បណ្ណ​សន្យា​រ៉ាប់រង​របស់​អ្នក​អាច​នឹង​មិន​មាន​សុពលភាព​ដល់​ចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង។


    ៧. តើការបង់ប្រាក់បុព្វលាភរៀងរាល់ឆ្នាំ មានគុណសម្បត្តិយ៉ាងដូចម្តេច?

    អ្នក​អាច​ជ្រើសរើស​បង់​ប្រាក់​បុព្វលាភ​សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក​ប្រចាំឆ្នាំ (មួយ​ឆ្នាំម្តង) ប្រចាំ​ឆមាស (៦ខែម្តង) ឬ​ប្រចាំខែ (មួយ​ខែម្តង)។ ប្រសិន​បើ​អ្នក​បង់​ប្រចាំ​ឆ្នាំំ អ្នក​នឹង​ចំណាយ ​​កាន់តែ​តិច ដូច​ដែល​មាន​បង្ហាញ​ក្នុង​ការ​គណនា​ប្រាក់​បុព្វលាភ​សម្រាប់​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ទាមទារ​សំណង ការ​បង់​ប្រាក់​បុព្វលាភ​ប្រចាំ​ឆ្នាំ​អនុញ្ញាត​ឲ្យ​យើង​អាច​ផ្តល់​សំណង​ជូន​អ្នកបានយ៉ាង​ពេញលេញ ហើយ​ច្រើនជាងការ​បង់​ប្រចាំ​ឆមាស ឬ​ប្រចាំ​ខែ។


    ទូទាត់​ប្រាក់បុព្វលាភ

    + បង្ហាញទាំងអស់
    - សង្ខេបសំណួរ

    ១. តើខ្ញុំត្រូវបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំដូចម្តេច?

    អ្នកអាចបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នកតាមរយៈ៖

    1. បណ្ណ វីសា ឬ ម៉ាស្ទ័រ
    2. សាខាធនាគារសាធារណៈ
    3. សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
    4. កម្មវិធីទូរស័ព្ទដៃវីង ឬ ភ្នាក់ងារវីង
    5. កម្មវិធីទូរស័ព្ទដៃ Pi Pay
    6. កម្មវិធីទូរស័ព្ទដៃ ABA Mobile
    7. កម្មវិធីទូរស័ព្ទដៃ ACLEDA Unity ToanChet
    8. កម្មវិធីទូរស័ព្ទដៃ Sathapana Mobile

    ២. តើខ្ញុំត្រូវអស់ថ្លៃសេវាបង់ប្រាក់បន្ថែមលើតម្លៃប្រាក់បុព្វលាភរបស់ខ្ញុំ?

    អ្នកមិនត្រូវបង់ថ្លៃសេវាបង់ប្រាក់នេះឡើយ។


    ៣. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនជាខ្ញុំបានបង់ប្រាក់លើសចំនួន?

    អ្នកត្រូវទាក់ទងមកកាន់ សេវាបម្រើអតិថិជន AIA Client Care យើងខ្ញុំ តាមរយៈ ០៨៦ ៩៩៩ ២៤២ យើងខ្ញុំនឹងជួយលោកអ្នក។


    របៀបប្រើប្រាស់ AIA របស់ខ្ញុំ

    + បង្ហាញទាំងអស់
    - សង្ខេបសំណួរ

    របៀបបង្កើតគណនី

    ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>> “មិនទាន់មានគណនី អេ អាយ អេ? ចុះឈ្មោះទីនេះ”  >>> អតិថិជន

    • ជំហ៊ានទី១: ចុះឈ្មោះដោយបំពេញ លេខ អត្តសញ្ញាណបណ្ណ័ ឬលិខិតឆ្លងដែន និងថ្ងៃខែឆ្នាំកំណើត របស់លោកអ្នក។
    • ជំហ៊ានទី២: កំណត់ពាក្យសម្ងាត់ដោយយោងតាមលក្ខណ័ ចាប់ពី ៨ខ្ទង់ឡើងទៅ មានអក្សរឡាតាំង ធំ, លេខ, និងសញ្ញា ដែលលើកលែង # និង *) ឧទាហរណ៏: Tola1234@@
    • ជំហ៊ានទី៣: បញ្ជូលលេខកូដបណ្តោះអាសន្នទៅក្នុងប្រអប់ >>> ផ្ទៀងផ្ទាត់

    របៀបចូលទៅក្នុងប្រពន្ធ័

    ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>>

    • ជំហ៊ានទី១: បញ្ជូលលេខទូរសព្ទ័ ឬអ៊ីម៉ែល និងពាក្យសម្ងាត់៨ខ្ទង់របស់លោកអ្នក>>> ចូលគណនី
    • ជំហ៊ានទី២: បញ្ជូលលេខកូដបណ្តោះអាសន្នទៅក្នុងប្រអប់ >>> ផ្ទៀងផ្ទាត់​

    របៀបកំណត់ពាក្យសម្ងាត់ថ្មី

    ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>> “ភ្លេចពាក្យសម្ងាត់មែនទេ ពាក្យសម្ងាត់?”

    • ជំហ៊ានទី១: បញ្ជូលអ៊ីមែល ឬ លេខទូរស័ព្ទ ទៅក្នុងប្រអប់ (ឧទាហរណ៍: 85586******) >>> ដាក់ស្នើរ.
    • ជំហ៊ានទី២: កំណត់ពាក្យសម្ងាត់ថ្មីរបស់លោកអ្នក ដោយយោងតាមលក្ខណ័ ចាប់ពី ៨ខ្ទង់ឡើងទៅ មានអក្សរឡាតាំង ធំ, លេខ, និងសញ្ញា ដែលលើកលែង # និង *) ឧទាហរណ៏: Aia1234@@ >>> រក្សារទុក
    • ជំហ៊ានទី៣: បញ្ជូលលេខកូដបណ្តោះអាសន្នទៅក្នុងប្រអប់ >>> ផ្ទៀងផ្ទាត់ >>>  បិទ​

    បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

    + បង្ហាញទាំងអស់
    - សង្ខេបសំណួរ

    ហេតុអ្វីបានជាបុព្វលាភរបស់ខ្ញុំផ្លាស់ប្តូរ?

    បុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ ផ្លាស់ប្តូររៀងរាល់ 5 ឆ្នាំម្តង តាមកាលវិភាគបុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ នៅក្នុងការផ្តល់ជូនអតិថិជន។ ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរនៃជំងឺធ្ងន់ធ្ងរក្នុងកិច្ចសន្យាធានារ៉ាប់រង សូមចូលទៅកាន់ AIA របស់ខ្ញុំ ឬទំនាក់​ទំនងមកកាន់ ​086/23 999 242។


    តើអ្វីជាអត្ថប្រយោជន៍សម្រាប់ខ្ញុំក្នុងការបង់បុព្វលាភថ្មី?

    ការការពារជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែដូចគ្នានឹងផែនការការពាររបស់អ្នក ដើម្បីធានាតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ សូមចុចទីនេះ បើ​អ្នក​ចង់​បន្តការការពារជាមួយចំនួនទឹកប្រាក់ធានារ៉ាប់រងបច្ចុប្បន្នដោយធ្វើការផ្លាស់ប្តូរបុព្វលាភថ្មី។


    តើខ្ញុំអាចបន្តបង់បុព្វលាភ (ដែលមានស្រាប់) ដដែលបានទេ?

    បាទ/ចា​ អ្នក​អាច​ធ្វើ​បាន។ប៉ុន្តែចំនួនទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងររបស់អ្នកនឹងត្រូវបានកែសម្រួលទៅតាមនោះ។ សូមចុចទីនេះ

    ​បើ​អ្នក​ចង់​រក្សា​បុព្វលាភ​ដដែលដោយកែសម្រួលទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងរ។


    តើខ្ញុំអាចភ្ជាប់ការបញ្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិទៅកាន់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំដែលមិនចង់ឲ្យមានការរំខានដល់បណ្ណសន្យារ៉ាប់រង របស់ខ្ញុំដោយរបៀបណា?

    អ្នកអាចភ្ជាប់ការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិជាមួយដៃគូធនាគាររបស់យើងជាមួយនឹងជម្រើសដូចខាងក្រោម៖

    1. សូមទំនាក់ទំនងសាខាណាមួយរបស់ធនាគារ កម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ ព្រីនស៍ ដើម្បីបំពេញទម្រង់បែបបទណែនាំស្តីពីការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ
    2. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 086 999 242 ឬ 023 999 242

    តើខ្ញុំអាចធ្វើការទូទាត់ចំនួនទឹកប្រាក់ថ្មីដែលបានកែប្រែសម្រាប់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំដោយរបៀបណា?
    1. សូមចុចទីនេះ ដើម្បីពិនិត្យមើលជម្រើសនៃការទូទាត់ដែលមានស្រាប់។
    2. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 086 999 242 ឬ 023 999 242

    បន្ទាប់ពីខ្ញុំភ្ជាប់ការបញ្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ តើខ្ញុំដឹងដោយរបៀបណានៅពេលទឹកប្រាក់ត្រូវបានកាត់ចេញពីគណនីធនាគាររបស់ខ្ញុំសម្រាប់ការរទូទាត់បុព្វលាភ?
    1. អេ អាយ​ អេ នឹងផ្ញើសារ ជូនដំណឹងទៅកាន់អ្នក។
    2. ក្នុងករណីការកាត់បុព្វលាភមិនបានជោគជ័យ អ្នកនឹងទទួលបានការផ្ញើសារជូនដំណឹង ពី អេ អាយ អេ ។យើងក៏នឹងធ្វើការទំនាក់ទំនងទៅអ្នកដើម្បីផ្តល់ជាព័ត៌មានផងដែរ។

    តើខ្ញុំអាចពន្យារពេលការបង់បុព្វលាភរបស់ខ្ញុំបានទេ?

    អតិថិជនមានរយៈពេលអនុគ្រោះនៃការពន្យារពេលការបង់ប្រាក់ចំនួន30 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទទូទាត់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នក ដើម្បីឲ្យលោកអ្នកអាចទូទាត់បុព្វលាភដែលមិនទាន់បានបង់។


    តើខ្ញុំអាចធានាថាការធានារ៉ាប់រងរបស់ខ្ញុំត្រូវបានបន្តការការពារបន្ទាប់ពីការបង់បុព្វលាភដោយរបៀបណា?

    អ្នកអាចចូលទៅកាន់ AIA របស់ខ្ញុំ ដើម្បីធ្វើការពិនិត្យមើល។អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈសារទូរស័ព្ទប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនត្រូវបានបន្ត។


    តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនបានបង់បុព្វលាភរបស់ខ្ញុំក្នុងរយៈពេលអនុគ្រោះនៃការពន្យារពេលការបង់ប្រាក់ចំនួន 30 ថ្ងៃ ?

    ប្រសិនបើអ្នកមិនបានបង់បុព្វលាភរបស់អ្នកបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល 30 ថ្ងៃ បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងផ្អាកការការពារជាបណ្តោះអាសន្ន ហើយដូច្នេះលោកអ្នកនឹងមិនអាចទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗទៀតបានទៀត។


    តើខ្ញុំអាចធ្វើដូចម្តេចដើម្បីបង់បុព្វលាភរបស់ខ្ញុំប្រសិនបើខ្ញុំនៅក្រៅប្រទេស?
    1. អ្នកអាចធ្វើការទូទាត់តាមរយៈ អនឡាញ Master/Visa credit ឬ Debit ។​ សូមចុចទីនេះ “https://module.aia.com.kh/Payment/”
    2. អ្នកក៏អាចធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារអ្នក សូមចុចទីនេះដើម្បីមើលតារាងឈ្មោះធនាគារសហការ
    3. យើងសូមណែនាំអ្នកដោយភ្ជាប់ការបញ្ជាកាត់ដោយស្វ័យប្រវត្តិតាមអនឡាញសូមចុច ទីនេះ ដើម្បីចុះឈ្មោះ
    4. សម្រាប់​ព័ត៌មានបន្ថែម ឬ​ជំនួយ​សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ+855 86/23 999 242 ឬ​អ៊ីមែល kh.care@aia.com។

    ទំនាក់ទំនងមកយើងខ្ញុំ
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    ជាន់ទី១២ អាគារ Exchange Square ផ្លូវលេខ ១០៦ កែងផ្លូវ លេខ ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    ជាន់ទី ៣០ និង ៣១  អគារ GIA  ផ្លូវសុភមង្គល ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។