AIA ងាយៗ លឿនៗ
ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល
អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។
ស្វែងយល់បន្ថែមព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ
គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។
សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នកមួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ស្វែងយល់បន្ថែមYou have no bookmarked policies yet. Browse our products and bookmark for quick access.
{{title}}
{{label}}នៅ AIA យើងជឿជាក់លើការស្វែងរកវិធីសាស្រ្តថ្មីៗជារៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន និង សហគមន៍ទាំងអស់ដែលយើងកំពុងបម្រើ និងបរិស្ថានដែលយើងកំពុងរស់នៅ។ ទីនេះមិនត្រឹមតែជាកន្លែងធ្វើការនោះទេ វាគឺជាការចូលរួមសាមគ្គីគ្នា ដើម្បីភាពប្រសើរទាំងអស់គ្នា – ទាំងក្នុងការងារ និង ក្នុងជីវិត – និង ការធ្វើឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ។
ចូលរួមជាមួយយើងទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរ និងពង្រឹងវិស័យនេះ ដើម្បីជួយឲ្យប្រជាជនទទួលបាន សុខភាព និងជីវិតកាន់តែប្រសើរ។
ធនធានមនុស្សរបស់យើង គឺជាធនធានសំខាន់បំផុតរបស់យើង ហើយយើងប្តេជ្ញាផ្តល់នូវបរិយាកាសការងារដែលអាចឲ្យអ្នកលូតលាស់ និងទទួលបានភាពជោគជ័យ។
វិសាលភាព និងការរីកចម្រើននៃអាជីវកម្មរបស់យើងផ្តល់នូវជំហានសម្រាប់ការលូតលាស់នៃការងាររបស់អ្នកនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកនឹងធ្វើការនៅក្នុងបរិយាកាសការងារដ៏ស្វាហាប់ និងមានមហិច្ឆិតាខ្ពស់ដែលអ្នកនឹងជួបប្រទះការប្រកួតប្រជែងដើម្បីធ្វើឲ្យមានការផ្លាស់ប្រែជាវិជ្ជមាន។ ចូលរួមជាមួយយើង និងទទួលយកមោទនភាពក្នុងការក្លាយជាផ្នែកមួយនៃក្រុមហ៊ុនដែលមានឥទ្ធិពលវិជ្ជមានចំពោះជីវិតមនុស្សរាប់លាននាក់ ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីការពារអតិថិជន និងអ្នកជាទីស្រលាញ់របស់គាត់ ហើយជម្រុញលើកទឹកចិត្តអតិថិជន និងសហគមន៍ ឲ្យរស់នៅប្រកបដោយសុខភាពកាន់តែល្អប្រសើរ។
មិនថាអ្នកឋិតក្នុងដំណាក់កាលណានៃជីវិតការងាររបស់អ្នក អ្នកនឹងបន្តរីកចម្រើនជាមួយយើងទាំងលក្ខណៈបុគ្គល និងលក្ខណៈអាជីព។ យើងវិនិយោគជាបន្តបន្ទាប់ដើម្បីជួយអ្នកកសាងជំនាញត្រឹមត្រូវ និងទទួលបានជោគជ័យនៅអេ អាយ អេ តាមរយៈកិច្ចសន្ទនាការងារជាប្រចាំ កម្មវិធីអភិវឌ្ឍន៍ទេពកោសល្យសម្រាប់អ្នក និងការចល័តការងារទៅកាន់ផ្នែកផ្សេងៗ។
ថ្នាក់ដឹកនាំរបស់យើងមានឆន្ទៈចូលរួម និងផ្តល់សិទ្ធិអំណាចការងារជូនអ្នក។ អ្នកនឹងធ្វើការងារ និងរៀន ជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រង ដែលទទួលបានការគោរពខ្ពស់ក្នុងវិស័យនេះ។ ពួកគាត់នឹងធ្វើការបង្ហាត់បង្ហាញ និងអភិវឌ្ឍអ្នកនៅលើវិថីឆ្ពោះទៅភាពជោគជ័យរួមគ្នា។ យើងយកចិត្តទុកដាក់បំផុតក្នុងការស្តាប់ និងអនុវត្ត មិនថាជាគំនិតច្នៃប្រឌិតរបស់អ្នកដែលធ្វើឲ្យយើងរីកចម្រើន ឬជាតម្រូវការរបស់អ្នកសម្រាប់ការងារ។
យើងមានការងារផ្សេងៗជាច្រើនមុខងារ ដែលរួមបញ្ចូលគ្នាធ្វើឲ្យការធ្វើអាជីវកម្មរបស់យើង និងគម្រោងអត្ថប្រយោជន៍ដែលយើងផ្តល់ជូនអតិថិជន កាន់តែប្រសើរឡើង។ សូមសិក្សាបន្ថែមអំពីការងារ និងវិធីសាស្ត្រធ្វើ ធ្វើឲ្យមហិច្ឆិតាការងាររបស់អ្នកក្លាយជាការពិតនៅអេ អាយ អេ។
យើងរក្សាការពារស្ថានភាពហិរញ្ញវត្ថុរបស់ អេ អាយ អេ ដោយធានាថាគម្រោងអត្ថប្រយោជន៍របស់យើងបានរៀបចំយ៉ាងល្អនិងមានតម្លៃសមរម្យ។ យើងក៏ធ្វើការវិភាគសមិទ្ធិផលអាជីវកម្មដើម្បីឲ្យប្រាកដថាមានការគ្រប់គ្រងត្រឹមត្រឹមត្រូវចំពោះបណ្ណសន្យាធានារ៉ាប់រងដែលនៅមានសុពលភាព ខណៈប្រាក់បម្រុង ការធានារ៉ាប់រងបន្តនិងកម្រិតមូលធនត្រូវបានចាត់ចែងយ៉ាងសមរម្យ ដើម្បីបំពេញកាតព្វកិច្ចរបស់យើងជូនចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង។
យើងគាំទ្រ និងអភិវឌ្ឍបណ្តាញភ្នាក់ងារចែកចាយគម្រោងអត្ថប្រយោជន៍របស់អេ អាយ អេ តាមរយៈកម្មវិធីដែលរៀបចំឡើង ដើម្បីបង្កើនផលិតភាព និងវិជ្ជាជីវៈនៃសេវារបស់ភ្នាក់ងារយើង។
យើងរក្សាការពារផលប្រយោជន៍ហិរញ្ញវត្ថុរបស់អេ អាយ អេ តាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធិភាព តាមរយៈព័ត៌មានដ៏សុក្រឹតហើយទាន់ពេលវេលាអំពីការគ្រប់គ្រង ព្រមទាំងតាមរយៈការវិភាគហិរញ្ញវត្ថុដ៏ស៊ីជម្រៅ ដើម្បីជួយជ្រោមជ្រែង និងជម្រុញអាជីវកម្មឆ្ពោះទៅមុខ។ យើងក៏ទទួលខុសត្រូវលើរាល់ការរាយការណ៍ចេញក្រៅទាំងអស់ រួមទាំងការរៀបចំឯកសារផ្លូវច្បាប់នានា។
យើងសហការគ្នាជាមួយមុខងារអាជីវកម្មនានា ដើម្បីទាក់ទាញនិងរក្សាទុកធនធានមនុស្សល្អបំផុតតាមរយៈការធ្វើផែនការនិងការជ្រើសរើសធនធានមនុស្ស វប្បធម៌ការងារនិងទំនាក់ទំនងបុគ្គលិក ការគ្រប់គ្រងប្រតិបត្តិការការងារនិងការសាងសមត្ថភាព ព្រមទាំងតាមរយៈការទទួលស្គាល់និងការផ្តល់រង្វាន់នានា។
យើងជួយជ្រោមជ្រែងឲ្យ អេ អាយ អេ ផ្សារភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយអតិថិជន និងជាមួយម្ចាស់ភាគហ៊ុន។ យើងធានានូវភាពស្របគ្នាក្នុងការផ្តល់សារផ្សព្វផ្សាយរបស់ អេ អាយ អេ ទៅតាមបណ្តាញនានា។ យើងរៀបចំយុទ្ធនាការទីផ្សារ ដើម្បីគ្រប់គ្រងបទពិសោធន៍របស់អតិថិជន។ ជាមួយគ្នានេះយើងក៏ប្រើប្រាស់ទិន្នន័យលម្អិតដើម្បីជាគន្លឹះសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តក្នុងអាជីវកម្ម។
យើងសហការនិងធ្វើជាដៃគូរជាមួយធនាគារនានា ស្ថាប័នផ្តល់ប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ ភ្នាក់ងារកណ្តាល និងភាគីទីបីផ្សេងៗ ដើម្បីផ្តល់ជូនគម្រោងអត្ថប្រយោជន៍ធានារ៉ាប់រងជិវិតរបស់ អេ អាយ អេ ទៅកាន់ទីផ្សារកម្ពុជាទាំងមូល។
យើងផ្តល់នូវការត្រួតពិនិត្យដែលមានប្រសិទ្ធិភាព និងសុក្រឹតភាពលើហានិភ័យដែលប្រឈមដោយ អេ អាយ អេ និងផ្តល់ការធានាទៅថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល ថារាល់ហានិភ័យទាំងឡាយត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ការងាររបស់យើង ជួយឲ្យក្រុមប្រឹក្សាភិបាលរក្សាបាននូវអភិបាលកិច្ចដែលមានបទដ្ឋានអន្តរជាតិ។
យើងផ្តល់ជូននូវសេវាគាំទ្រជាច្រើនប្រភេទដល់ម្ចាស់បណ្ណសន្យារ៉ាប់រង បុគ្គលិក ភ្នាក់ងារ និងដៃគូចែកចាយទាំងអស់។ យើងទ្រទ្រង់ប្រតិបត្តិការ និងការងារបច្ចេកទេសប្រចាំថ្ងៃរបស់ អេ អាយ អេ។ យើងទទួលបន្ទុកឆ្លើយតបសំណួរផ្សេងៗរបស់អតិថិជន ហើយយើងផ្តល់ជូននូវភាពច្នៃប្រឌិតផ្នែកអាជីវកម្មទៅកាន់ អេ អាយ អេ ទាំងមូល។
គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។