AIA ងាយៗ លឿនៗ
ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល
{{title}}
{{label}}ជួយឲ្យប្រជាជនទទួលបាន សុខភាព និងជីវិតកាន់តែប្រសើរ
អេ អាយ អេ ខេមបូឌា បានទទួលការជឿទុកចិត្តសម្រាប់ការការពារសុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនរាប់ពាន់នាក់។ យុទ្ធនាការ និងកម្មវិធីនានាយ៉ាងច្រើនសន្ធឹកសន្ធាប់របស់យើង ក៏បានផ្តល់ជាផលវិជ្ជមានសម្រាប់ជីវិតប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់បន្ថែមថែមទៀត។
យើងនៅទីនេះ ដើម្បីលោកអ្នក ហើយយើងមានការប្តេជ្ញាចិត្តកាន់តែរឹងមាំ ក្នុងការបន្តដំណើររបស់យើងសម្រាប់អ្នក យូរអង្វែង តទៅមុខ។
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅទូទាំងពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
អេ អាយ អេ ខេមបូឌា៖
យើងធ្វើឲ្យការធានារ៉ាប់រងមានលក្ខណៈកាន់តែងាយស្រួលដល់អ្នកទាំងអស់គ្នា ដោយផ្តល់ការប្រឹក្សាហិរញ្ញវត្ថុដែលមានគុណភាព រួមជាមួយដំណោះស្រាយ និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។
យើងធ្វើអាជីវកម្មរបស់យើង ដោយផ្អែកលើគោលការណ៍ប្រតិបត្តិការមួយគឺ “ធ្វើអ្វីដែលត្រឹមត្រូវ តាមវិធីសាស្ត្រត្រឹមត្រូវ ជាមួយនឹងមនុស្សត្រឹមត្រូវ”។
យើងមិនអាចទាយទុកដឹងថាជីវិតនឹងទៅជាយ៉ាងណាឲ្យប្រាកដនោះទេ។ ដោយមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងចំណេះដឹងទូលំទូលាយពីតំបន់អាសុី អេ អាយ អេ នៅទីនេះជាមួយលោកអ្នកក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត ទាំងពេលលំបាក និងពេលរីករាយ។
ក្នុងនាមជាដៃគូរដ៏ទុកចិត្ត យើងចង់ផ្តល់ជូនអ្នកនូវភាពស្ងប់ចិត្ត នៅក្នុងយុគសម័យដែលដើរទៅមុខយ៉ាងលឿន ពោរពេញដោយឧបសគ្គ និងផ្លាស់ប្តូរឥតឈប់ឈរ។